Data hosted with ♥ by Pastebin.com - Download Raw - See Original
  1. រថយន្តទំនើបម៉ាក BMW ស្លាកលេខភ្នំពេញ 2AY-3333 បើកបុកកង់បី២គ្រឿង ក្រឡាប់ខូចខាត តែពុំមាននុស្សរងរបួសបើករត់ត្រូវគេចាប់បានវិញ
  2.  
  3. (ភ្នំពេញ)៖ រថយន្តសេរីទំនើបម៉ាក BMW ពាក់ស្លាកលេខភ្នំពេញ 2AY-3333 មួយគ្រឿងបើកដោយបុរសបរទេសម្នាក់ បានបើកបុកកង់បីចតលើចិញ្ចើមផ្លូវចំនួន២គ្រឿង បណ្តាលឲ្យក្រឡាប់ តែពុំមានមនុស្សរងរបួសដោយគ្រាន់តែខូចខាតរថយន្ត និងកង់បីតែប៉ុណ្ណោះ ដែលហេតុការណ៌នេះបានកើតឡើង នាម៉ោង៤៖៤០នាទីទៀបភ្លឺត្រង់ចំណុចមុខអាគរប៊ូឌីង ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
  4.  
  5. ព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅម៉ោងជាង៤ទៀបភ្លឺនេះគេឃើញមានកង់បីចំនួន២គ្រឿង បានចតនៅលើចិញ្ចើមផ្លូវមុខអាគារប៊ូឌីង ដែលជាកន្លែងកើតហេតុ បន្ទាប់ពីចតបានមួយសន្ទុះក៏បានឃើញ រថយន្តសេរីទំនើបខាងលើបានបើកមកបុកកង់បីទាំង២គ្រឿង ដែលចតនោះបណ្តាលឲ្យក្រឡាប់រងការខូចខាត តែមិនបណ្តាលឲ្យមានមនុស្សណាម្នាក់រងរបួសនោះទេ។
  6.  
  7. បន្ទាប់ពីបើករថយន្តបុកកង់បីឲ្យក្រឡាប់ហើយ បុរសបរទេសរូបនោះមិនបានឈប់រថយន្តចុះមកដោះស្រាយគ្នាទេ គឺព្យាយាមបើករថយន្តរត់ចូលទៅក្នុងបុរីវិមានកូលាបម្តុំកោះពេជ្រ ក៏ត្រូវប្រជាពលរដ្ឋដែលជិះម៉ូតូដេញតាមពីក្រោយឃាត់បាន បំរុងបង្កជាហឹង្សា តែត្រូវសមត្ថកិច្ចជួយអន្តរាគមន៍ទាន់ពេល។
  8.  
  9. បន្ទាប់មកម្ចាស់រថយន្តរួមជាមួយវត្ថុតាង ត្រូវបានកំលាំងជំនាញ់នាំយកមកាន់អធិការដ្ឋាននគរបាល ខណ្ឌចំការមន ដើម្បីចចារដោះស្រាយ