Data hosted with ♥ by Pastebin.com - Download Raw - See Original
  1. រថយន្តស៊េរីទំនើបBMW​ ពាក់ស្លាកលេខភ្នំពេញ​2AY.3333​ បើកបុករះម៉ូតូរ៉ឺម៉ក២គ្រឿងឲ្យក្រឡាប់​ រួចបន្តល្បឿនរត់ដល់វិមានកុលាប​ទើបឃាត់ជាប់
  2.  
  3. ភ្នំពេញ៖ រថយន្តស៊េរីទំនើបម៉ាកBMW មួយគ្រឿង ដែលបើកបរដោយបុរសជ នជាតិបរទេសម្នាក់ ក្នុងល្បឿនយ៉ាងលឿន ហើយជ្រុលទៅបុករះម៉ូតូរ៉ុម៉ក២គ្រឿងដែលចតនៅចញ្ចើមផ្លូវបណ្ដាលឲ្យក្រឡាប់ និងដាក់គ្រឿងខ្ទិចនៅលើផ្លូវ រួចហើយរថយន្តបង្កបានបន្តល្បឿនរត់ដល់ឃ្លោងទ្វាវិមានកុលាប ទើបឃាត់ជាប់ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើបានកើតឡើងនៅវេលាម៉ោង ៤និង២០នាទីទៀបភ្លឺ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅត្រង់ចំណុចក្បែរអាគារប៊ូដិន តាមបណ្ដោយផ្លូវសុធារស ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
  4.  
  5. បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅកន្លែងកើតហេតុនិងឃើញហេតុការណ៍បានប្រាប់ឲ្យដឹងថា នៅមុនដំបូង គេបានឃើញរថយន្តបង្កម៉ាកBMW ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AY.3333 ដែលបើកបរដោយបុរសម្នាក់ជាជនជាតិបរទេស ធ្វើដំណើតាមបណ្ដោយផ្លូវសុធារស ទិសដៅពីជើងទៅត្បូងក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែជ្រុលទៅបុករះម៉ូតូរ៉ុម៉ក់កង់បី ដែលគេចលើចញ្ចើមផ្លូវសម្រាកដូចរាល់យប់ ចំយ៉ាងពេញទំហឹង បណ្ដាលឲ្យមនុស្សខ្ទៀតចេញពីរ៉ុម៉ក រងរបួសស្រាល ដោយឡែករ៉ុម៉ក់ម៉ូតូបានក្រឡាប់ផ្ងារជើងឡើងលើរងការខូចខាតយ៉ាងដំណំ។ ប្រភពដដែលបានបន្តថា ក្រោយពីបង្កហេតុរួច រថយន្តបង្កនោះមិនបានឈប់នៅកន្លែងកើតហេតុទេ គឺបានបន្ថែមល្បឿនបើករត់គេចខ្លួនទាំងខ្ទេចកាង និងបែកកង់ពីមុខ រហូតទៅដល់មុនឃ្លោងទ្វាវិមានកុលាប ក្បែរនិងស្ពានកោះពេជ្រ ទើបបងប្អូនប្រជាពលរដ្ឋជិះដេញតាមឃាត់រថយន្តបង្កនោះជាប់តែម្ដង ។ មួយសន្ទុះក្រោយមក ទើបមានសមត្ថកិច្ចមូលដ្ឋានចុះមកដល់កន្លែងកើតហេតុនិងសម្រួលភាគីទាំងសងខាងដោះស្រាយគ្នា តែភាគីខាងរថយន្តបង្កចង់ទៅដោះស្រាយគ្នាអធិការខណ្ឌវិញ ។ បន្ទាប់មកសមត្ថកិច្ចក៏បាននាំយករថយន្តបង្កនិងរ៉ឺម៉ក់ខាងលើ យកទៅរក្សាទុកនៅអធិការនគរបាលខណ្ឌចំកាមន រង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕