Data hosted with ♥ by Pastebin.com - Download Raw - See Original
  1. រថយន្តទំនើបម៉ាក BMW​ ពាក់ស្លាកលេខភ្នំពេញ ​2AY3333​ បើកបុករះម៉ូតូរ៉ឺម៉ក២គ្រឿងឲ្យក្រឡាប់ពេញផ្លូវ​ រួចបន្តល្បឿនរត់ដល់វិមានកុលាប​ទើបឃាត់ជាប់
  2.  
  3. ភ្នំពេញ៖ រថយន្តស៊េរីទំនើបម៉ាក BMW មួយគ្រឿង ដែលបើកបរដោយបុរសជនជាតិបរទេសម្នាក់ ក្នុងល្បឿនយ៉ាងលឿន ហើយជ្រុលទៅបុករះម៉ូតូរ៉ឺម៉ក២គ្រឿងដែលចតនៅចញ្ចើមផ្លូវបណ្ដាលឲ្យក្រឡាប់ និងដាច់គ្រឿងខ្ទេចនៅលើផ្លូវ រួចហើយរថយន្តបង្កបានបន្តល្បឿនរត់ដល់ក្លោងទ្វារវិមានកុលាប ទើបឃាត់ជាប់ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើបានកើតឡើងនៅវេលាម៉ោង ៤និង២០នាទីទៀបភ្លឺ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅត្រង់ចំណុចក្បែរអាគារប៊ូដិន តាមបណ្ដោយផ្លូវសុធារស ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
  4.  
  5. បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅកន្លែងកើតហេតុ និងឃើញហេតុការណ៍បានប្រាប់ឲ្យដឹងថា នៅមុនដំបូង គេបានឃើញរថយន្តបង្កម៉ាកBMW ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AY.3333 ដែលបើកបរដោយបុរសម្នាក់ជាជនជាតិបរទេស ធ្វើដំណើតាមបណ្ដោយផ្លូវសុធារស ទិសដៅពីជើងទៅត្បូងក្នុងល្បឿនយ៉ាងលឿន ខណះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែជ្រុលទៅបុករះម៉ូតូរ៉ុម៉ក់កង់បី ដែលគេចលើចញ្ចើមផ្លូវសម្រាកដូចរាល់យប់ ចំយ៉ាងពេញទំហឹង បណ្ដាលឲ្យមនុស្សខ្ទៀតចេញពីរ៉ុម៉ក រងរបួសស្រាល ដោយឡែករ៉ុម៉ក់ម៉ូតូបានក្រឡាប់ផ្ងារជើងឡើងលើរងការខូចខាតយ៉ាងដំណំ។
  6.  
  7. ប្រភពដដែលបានបន្តថា ក្រោយពីបង្កហេតុរួច រថយន្តបង្កនោះមិនបានឈប់នៅកន្លែងកើតហេតុទេ គឺបានបន្ថែមល្បឿនបើករត់គេចខ្លួនទាំងខ្ទេចកាង និងបែកកង់ពីមុខ រហូតទៅដល់មុនក្លោងទ្វារវិមានកុលាប ក្បែរនឹងស្ពានកោះពេជ្រ ទើបបងប្អូនប្រជាពលរដ្ឋជិះដេញតាមឃាត់រថយន្តបង្កនោះជាប់តែម្ដង ។
  8.  
  9. មួយសន្ទុះក្រោយមក ទើបមានសមត្ថកិច្ចមូលដ្ឋានចុះមកដល់កន្លែងកើតហេតុនិងសម្រួលភាគីទាំងសងខាងដោះស្រាយគ្នា តែភាគីខាងរថយន្តបង្កចង់ទៅដោះស្រាយគ្នាអធិការខណ្ឌវិញ ។
  10.  
  11. បន្ទាប់មកសមត្ថកិច្ច ក៏បាននាំយករថយន្តបង្ក និងរ៉ឺម៉ក់ខាងលើ យកទៅរក្សាទុកនៅអធិការនគរបាលខណ្ឌចំកាមន រង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕ ជីម ភារ៉ា ដង្កោ