Data hosted with ♥ by Pastebin.com - Download Raw - See Original
  1. រថយន្ត​ស៊េរី​ទំនើប​ BMW ពាក់​ស្លាក​លេខ​ភ្នំពេញ ​2AY.3333 បើក​បុក​រះ​ម៉ូតូ​រ៉ឺម៉ក​២​គ្រឿង​ ​មនុស្ស​ខ្ទាត​ចេញពី​​រ៉ឺម៉ក
  2.  
  3. សង្គម November 23, 2016 08:04AM
  4.  
  5. ភ្នំពេញ ៖ រថយន្ត​ស៊េរី​ទំនើប​ម៉ាក ​BMW មួយគ្រឿង ដែល​បើកបរ​ដោយ​បុរស​ជនជាតិ​បរទេស​ម្នាក់ ក្នុង​ល្បឿន​យ៉ាង​លឿន ហើយ​ជ្រុល​ទៅបុក​រះ​ម៉ូតូ​រ៉ឺម៉ក​២​គ្រឿង​ដែល​ចត​នៅ​ចិញ្ចើមផ្លូវ​បណ្ដាលឱ្យ​ក្រឡាប់ រួចហើយ​រថយន្ត​បង្ក​បាន​បន្ត​ល្បឿនរ​ត់ដល់​ក្លោងទ្វារ​វិមាន​កុលាប (​កោះ​ពេជ្រ​)​ ទើប​ឃាត់​ជាប់។​
  6.  
  7. គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​បានកើត​ឡើង​នៅវេលា​ម៉ោង៤​ ​និង​២០​នាទី​ទៀបភ្លឺ ថ្ងៃទី​២៣ ខែ​វិឆ្ឆិកា ឆ្នាំ​២០១៦ នៅត្រង់ចំណុច​ក្បែរ​អាគារ​ប៊ូ​ឌិ​ញ​តាម​បណ្ដោយ​ផ្លូវ​សុធារស ស្ថិតក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន។​
  8.  
  9. តាម​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​នៅ​កន្លែងកើតហេតុ​បានឱ្យដឹងថា នៅមុន​ដំបូង គេ​បានឃើញ​រថយន្ត​បង្ក​ម៉ាក ​BMW ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ ​2AY.3333 ដែល​បើកបរ​ដោយ​បុរស​ម្នាក់​ជា​ជនជាតិ​បរទេស ធ្វើដំណើ​តាម​បណ្ដោយ​ផ្លូវ​សុធារស ទិសដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​យ៉ាង​លឿន​។​
  10.  
  11. ខណៈ​មកដល់​ចំណុចកើតហេតុ​ខាងលើ ស្រាប់តែ​ជ្រុល​ទៅបុក​រះ​ម៉ូតូ​រ៉ឺម៉ក់​កង់​បី ដែល​ចត​លើ​ច​ញ្ចើ​ម​ផ្លូវ​សម្រាក​ដូច​រាល់​យប់ ចំ​យ៉ាង​ពេញទំហឹង បណ្ដាល​ឱ្យ​មនុស្ស​ខ្ទាត​ចេញពី​​រ៉ឺម៉ក រងរបួស​ស្រាល​។ ដោយឡែក​រ៉ឺម៉ក់​ម៉ូតូ​បាន​ក្រឡាប់​ផ្ងារជើង​ឡើងលើ​រង​ការខូចខាត​យ៉ាងដំណំ​។​
  12.  
  13. ប្រភព​ដដែល​បាន​បន្តថា ក្រោយពី​បង្កហេតុ​រួច រថយន្ត​បង្ក​នោះ​មិនបាន​ឈប់​នៅ​កន្លែងកើតហេតុ​ទេ គឺ​បាន​បន្ថែម​ល្បឿន​បើក​រត់គេចខ្លួន​ទាំង​ខ្ទេច​កាង​និង​បែក​កង់​ពីមុខ រហូត​ទៅដល់​មុន​ក្លោងទ្វារ​វិមាន​កុលាប ក្បែរ​ស្ពាន​កោះ​ពេជ្រ ទើប​បងប្អូន​ប្រជាពលរដ្ឋ​ជិះ​ដេញតាម​ឃាត់​រថយន្ត​បង្ក​នោះ​ជាប់​តែម្ដង។​
  14.  
  15. មួយសន្ទុះ​ក្រោយមក ទើប​មាន​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មកដល់​កន្លែងកើតហេតុ​និង​សម្រួល​ភាគី​ទាំងសងខាង​ដោះស្រាយ​គ្នា តែ​ភាគី​ខាង​រថយន្ត​បង្ក​ចង់ទៅ​ដោះស្រាយ​គ្នា​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​វិញ។​
  16.  
  17. បន្ទាប់មក​សមត្ថកិច្ច​ក៏បាន​នាំយក​រថយន្ត​បង្ក​និង​រ៉ឺ​ម៉ក់​ខាងលើ យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ខណ្ឌ​ចំកា​មន រង់ចាំ​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ​៕